Translate

Monday, July 17, 2017

ស្រី​ស្រាត​បម្រើ​ការងារ​សំអាតផ្ទះ​នៅ​អង់គ្លេស

Posted by   on


ស្រី​ស្រាត​បម្រើ​ការងារ​សំអាតផ្ទះ​នៅ​អង់គ្លេស

ដោយ ៖ ម៉ុក សេង​   
ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ០៩:៣២   (07-02-2017 09:32)
ក្រុមហ៊ុន​ស៊ីឈ្នួល​សំអាតផ្ទះ​នៅ​ចក្រភព​អង់គ្លេស ប្រកាស​ជ្រើសរើស​បុគ្គលិក​ស្រី​ស្អាត​សម្លៀក​បំពាក់​ក្នុង​ពេលធ្វើការ ដោយ​ផ្ដល់​ប្រាក់​ឈ្នួល​៤៥​ផោន ឬ​៦០​ដុល្លារ​ក្នុង​មួយ​ម៉ោង ។ ទោះជា​យ៉ាងណា​ក្ដី ហាម​អតិថិជន​ឬ​ម្ចាសផ្ទះ​ប៉ះពាល់​លើ​ដងខ្លួន ឬ​ថតរូប​បុគ្គលិក ។
វេ​ប​សាយ​«Oddity Central» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ថា ក្រុមហ៊ុន​បោសសំអាត​ផ្ទះ​មួយ​ឈ្មោះ «​ណេ​ជឺ​រី​ស្ដ គ្លី​ន​ន័​រ​» នៅ​អង់គ្លេស កំពុង​ពង្រីក​សាខា​ក្រោយ​ពី​ទទួល​ការ​ពេ​េ​ញ​និយម​ពី​ក្រុង​នានា នៅ​ក្នុង​ប្រទេស ។

 បច្ចុប្បន្ន​កំពុង​ជ្រើសរើស​បុគ្គលិក​ស្រី​បន្ថែម ដោយ​ក្នុង​ពេល​បំពេញ​តួនាទី​ត្រូវ​ស្រាត ពាក់​តែ​ស្បែកជើង និង​ស្រោមដៃ ហើយ​ទទួល​ប្រាក់​ឈ្នួល​ក្នុង​មួយ​ម៉ោង​៦០​ដុល្លារ ។
ស្រប​ពេល​ជាមួយ​គ្នា​នេះ អតិថិជន​គ្រប់​រូប​ត្រូវ​ព្រមព្រៀង​ថា មិន​ប៉ះពាល់​លើ​ខ្លួនប្រាណ​បុគ្គលិក និង​មិន​ត្រូវ​ថតរូប​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ។

 ចំពោះ​ថ្លៃ​ឈ្នួល គឺ​ក្នុង​មួយ​ម៉ោង​៦៥​ផោន ឬ​១០០​ដុល្លារ និង​នៅ​ម៉ោង​ទី​២ ត្រូវ​បង់​៥៥​ផោន ។
លោកស្រី​ឡូ​រ៉ា ស្មី​ត ប្រធាន​ក្រុមហ៊ុន​ឱ្យ​ដឹង​ថា គោល​គំនិត​នេះ​បាន​ដុះ​ចេញពី​អតិថិជន​ម្នាក់​ដែល​សួរ​ថា បុគ្គលិក​អាច​ស្រាត​ក្នុង​ពេល​ចូល​បម្រើ​ការងារ​បាន​ឬ​អត់ ? បញ្ហា​នេះ​ធ្វើ​ឱ្យ​លោកស្រី​យល់​ថា អតិថិជន​បែប​នេះ​មាន​ច្រើន​គួរសម ដូច្នេះ​ហើយ​ក័​រៀបចំ​បុគ្គលិក​ស្រាត ។
បច្ចុប្បន្ន​ក្រុមហ៊ុន​ទទួល​បម្រើ​៣​ប្រភេទ គឺ​អនុញ្ញាត​ឱ្យ​អតិថិជន​ស្រាត​, ឱ្យ​បុគ្គលិក​ស្រាត និង​ភាគី​ណាមួយ​ស្រាត​ក៏​បាន ប៉ុន្ដែ​គោល​គំនិត​នេះ​មិន​ទាក់ទង​នឹង​ផ្លូវភេទ​ទេ ។

 ក្រុមហ៊ុន​ទទួល​តែ​បុគ្គលិក​ស្រី​ប៉ុណ្ណោះ ព្រោះ​អតិថិជន​ភាគច្រើន​ដែល​ជួល​ជា​បុរស ៕

No comments:
Write comments

Hey, we've just launched a new custom color Blogger template. You'll like it - https://t.co/quGl87I2PZ
Join Our Newsletter